ជាប់ខ្នោះ២នាក់រត់គេចម្នាក់ ពាក់ព័ន្ធ ករណី ឆក់ខ្សែ.ក

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោម បក្ខពួក៣នាក់ ពាក់ព័ន្ធករណី លួច មាន ស្ថានទម្ងន់ទោស( ឆក់ខ្សែ.ក ) កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣ នឹង ៣០ នាទីនៅចំណុចផ្ទះលេខ១០៦ អឺ ០ ផ្លូវ ១២៨ ភូមិ ៣ សង្កាត់ មនោរម្យ ខណ្ឌ៧ មក រា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ
-ទី១ឈ្មោះ ជុន វីរៈ ភេទប្រុស អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរ រត់តុ នៅ ភោជនីដ្ឋានណាំប៊ីហ្វាយ ទីលំនៅផ្ទះជួល ៣៧ អឺ២ ផ្លូវ២១៧ ភូមិ៩ សង្កាត់មនោ រម្យ ខណ្ឌ៧មក រា ( មានសារធាតុញៀន ឃាត់ខ្លួន) ។
-ទី២ឈ្មោះ សាយ វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទីលំនៅ ផ្ទះ មិន ចាំ លេខ ផ្លូវ ១៥៤ សង្កាត់ ផ្សារ ថ្មី ២ ខណ្ឌដូនពេញ ( មាន សារធាតុ ញៀន ឃាត់ខ្លួន )
-និងទី៣ឈ្មោះ នួន តារា ភេទ ប្រុស អាយុ ប្រហែល ២០ ឆ្នាំ ( រត់គេច ខ្លួន ) ។ ចំណែកជនរងគ្រោះមានឈ្មោះ លូង វណ្ណាម ភេទស្រី អាយុ៣១ ឆ្នាំជនជាតិវៀតណាម ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះសំណាក់ ប៉ោវ ឡុង ជិះរ៉ឺម៉កកង់បីបានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុជនរងគ្រោះបានចុះពីលើរ៉ឺម៉កកង់បីដើរទៅរកញាំអ្វី ស្រាប់តែពេលនោះក៏លេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងមកអែបក្បែរជនរងគ្រោះហើយធ្វើសកម្មភាពឆក់ខ្សែ.កពីជនរងគ្រោះបានសម្រេច ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោធ្វើឲ្យសមត្ថកិច្ចដែលកំពុងល្បាតមូលដ្ឋានជួយដេញចាប់បានជនសង្ស័យ២នាក់ ចំណែកជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់សម្រោលតែម្ដង ។

សមត្ថកិច្ចបានដកហូតសម្ភារៈ ៖ ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ ២០១៨ ពាក់ ស្លាក លេខ ភ្នំពេញ 1HE-65 10 លេខតួ + ម៉ាស៊ីន 9822152 និង ទូរស័ព្ទ ស ០១ គ្រឿង ម៉ាក IPhone 7Plus ពណ៌ខ្មៅ , ខ្សែ.ក មាស០១ខ្សែ ទម្ងន់០១តំឡឹង ។ បច្ចុប្បន្នទូរស័ព្ទប្រគល់ជូនម្ចាស់វិញ រីឯម៉ូតូ និង ជនសង្ស័យកំពុងឃាត់នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕