ជិះម៉ូតូមកដល់មុខខុនដូរវិញ ស្រាប់តែកើតរឿងគួរឲ្យសង្វេក

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៣និង៤៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ជនជាតិបរទេសម្នាក់ ត្រូវបានដាច់ខ្យល់ស្លាប់ ខណះពេលខ្លួនកំពុងជិះម៉ូតូត្រឡប់មកពីក្រៅ ហើយបំណងជិះម៉ូតូត្រឡប់ចូលទៅក្នុងខុនដូរវិញ បង្កអោយមានការភ្ញាក់ផ្អើលនៅចំណុចភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះMicheal Rex ជាជនជាតិអាម៉េរិច អាយុ៥២្នឆាំ ស្នាក់នៅលក្ខណះជួល ខុសដូរដូរខាងលើ ( ចំណុចកើតហេតុ ) អសរយះពេល៣ឆ្នាំទៅហើយ ដោយរស់នៅតែឯង ។

តាមប្រភពព័ត៌មាន អោយដឹងថា មុនពេលកើតហេតុ គេសង្គេតបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FA-6703 បានជិះត្រឡប់ចេញមកពីខាងក្រៅ ដោយមិនដឹងថាមកពីណាឡើយ គ្រាន់តែដឹងថា បំណងចូលទៅបន្ទប់ខុនដូរវិញ ។ លុះជិះដល់មុខអាគារខុនដូរ ត្រូវដួលបាត់បង់ស្មារតីតែម្តង ។ ស្របពេលជាមួយគ្នានេាះ ស្រាប់តែមានបុសរម្នាក់ដែលកំពុងជិះ PassApp បានជិះធ្វើដំណើរឆ្លងកាត់ទីនោះ ហើយក៏ប្រទះឃើញបុរសជាជនរងគ្រោះដេកនៅមុខអាគារខុនដូរ ក៏អោយ PassApp ឈប់ ហើយដើរចុះទៅមើល ។ កំឡុងពេលនោះរូបគេព្យាយាមដាសបុរសរងគ្រោះណាស់ តែមិនឃើញក្រោកសោះឡើយ លុះស្ទាបដង្ហើមមើលទៅ ទើបដឹងថាស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលតែម្តងទៅ ។

ក្រោយដឹងថា ជនរងគ្រោះស្លាប់ ប្រជាពលរដ្ឋនៅតំបន់នោះបានរាយការណ៍ទៅអាជ្ញាធរ និងកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ។ ភ្លាមៗកម្លាំងក៏បានចុះមកដល់ផងដែរ ដើម្បីពិនិត្យវិច្ច័យនៅទីតាំងកើតហេតុ ។

យ៉ាងណាមិញ ជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចមិនបានពិនិត្យអ្វីផ្សេងឡើយលើសាកសពជនរងគ្រោះឡើយ ដោយគ្រាន់តែហ៊ំព័ទ្ធខ្សែ ហើយពិនិត្យវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ពិសេសកាំមេរ៉ាសុវត្ថិភាព តែប៉ុណ្ណោះ។

ក្រោយការពិនិត្យរួចមក ឃើញថា ជនរងគ្រេាះពិតជាដួលស្លាប់ដោយខ្លួនឯងប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះឡើយ ។

យ៉ាងណាមិញ ជនរងគ្រោះត្រូវស្លាប់ដោយសារអាការះអ្វីអោយប្រាកដនោះគឺពុំទាន់ដឹងនៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានសម្រេចទំនាក់ទំនងទៅខាងរថយន្តសាម៉ុយអោយមកដឹកសពជនរងគ្រោះ យកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រងចាំសមត្ថកិច្ចជំនាញកោសល្យវិច្ច័យទៅពិនិត្យទៅទីនោះទើបដឹងពីមូលហេតុច្បាស់លាស់នៅពេលក្រោយ ៕