ខ្លាំងមែន! បើករថយន្តបុកគេហើយបើករត់សមត្ថកិច្ចដេញចាប់បានលោតធាក់គេធាក់ឯង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តលុចសុីសLX-460Lមួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម្ចាស់ចតស្ងៀមរួចបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានហើយរកវាយសមត្ថកិច្ចនិងលោតមកវាយអ្នកសាព័ត៏មានតែមិនបង្កឲ្យមានរបួសស្នាម ។ ហេតុការណ៍នរះកើតឡើងកាលពីវេលាម៉ោង១១-៤០នាទីយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧ឆ្នាំ២០១៨ស្ថិតនៅចំណុចហាង កាហ្វេរ មួយកន្លែង ខាងលិចស្តុប២៤ម៉ោងប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ សម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកHILUX-VEVOពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-6748 មកឈប់នៅចំណុចកើតហេតុខាងលើទិសដៅពីលិចទៅកើតខណះនោះក៍មានរថយន្តមួយគ្រឿងម៉ាកលុចសុីសLX-460Lពណ៏ទឹកប្រាក់គ្នានស្លាកលេខបើកបរដោយបុរសស្រវឹងស្រាធ្លាក់ភ្នែ្មកម្នាក់មកពីក្រោយស្របទិសដៅគ្នាមកដល់ចំណុចកើតហេតុខាងលើបំរុងបត់ត្រឡ់ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួចបន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេបែកជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អីុប៉ូល )ដែលមានទីតាំង នៅផ្លូវបេតុលេខ៩៩ខាងត្រូងសួនកម្សាន្តចំការព្រីងប្រមាណជា៥០ម៉ែត្រត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញស្រាប់តែម្ចាស់រថយន្តបង្កចេញពីរថយន្តមកបាន ស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាងនិងលោតមកវាយសមត្ថកិច្ចនិងអ្នកសាព័ត៏មានដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមរួចមកសមត្ថកិច្ចការឃាត់ខ្លួនភ្លាមៗ។ខណះនោះគេឃើញមានយុវជនម្នាក់ ដោះអាវមិនដឹងជាមកពីខាងណារីមួយបក្ខពួកជនបង្កគ្រោះថ្នាក់នោះទេបានមករករឿងនិងសមត្ថកិច្ចបំរុងតដៃទៀតផង។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្តនិងបញ្ជូនច្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕