ចុះធ្វើការបង្រ្កាបហ្គេមបាញ់ត្រី សង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ១០ នាទី ដោយទទួលបានបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការចូលរួមពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ ការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកបានចុះធ្វើការបង្រ្កាប ក្នុងបទល្មើសជាក់សែ្តងទីតាំង បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងចាប់យកបានវត្ថុតាងមួយចំនួនដូចខាងក្រោម ៖
ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ ចេង ស្រីនាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី)
-ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ ឡុង ខ្លឹង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដ(អ្នកលេងហ្គេម)
-ស្នាក់នៅមិនពិតប្រាកដ
៣-ឈ្មោះ ពូន ដាំង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ កម្មករសំណង់(អ្នកលេងហ្គេម)
-ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ទូហ្គេមបាញ់ត្រី ចំនួន ០១ ទូ
-ទូហ្គេមបៀរ ចំនួន ០៣ ទូ
-ប្រាក់ ចំនួន ៥ម៉ឺនរៀល
-សៀវភៅសម្រាប់កត់ពង់ហ្គេម ចំនួន ០២ ក្បាល
-កៅអីជ័រ ពណ៌ក្រហម ចំនួន ០៣

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕