សមត្ថកិច្ចធ្វើកោសល្យវិច័យសពកុមារាវ័យ១៤ឆ្នាំស្លាប់ដោយសារឆក់ខ្សែភ្លើងមានប្រើប្រាស់សារធាតុញៀនខ្លាំង

ភ្នំពេញ៖ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងក្បែរហាងភីហ្សាខំផេនី តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ សារយុវជនវ័យ១៤ឆ្នាំម្នាក់ ត្រូវបានខ្សែរភ្លើងឆក់ស្លាប់យ៉ាងអាណោ ចអាធ័ម បន្ទាប់ពីបានរត់មកប្លោះទ្វាររបងផ្ទះគេ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ូ មុនី អាយុ១៤ឆ្នាំ ត្រូវជាកូនប្រុសធម៌របស់អ្នកនាង ស៊ូ សារ៉ា ប្រធានក្រុមតារាបង្ហាញម៉ូត (Pop Model Cambodia)។

យោងតាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុននិងមានការភ្ញាក់ផ្អើល គេបានឃើញកម្លាំងសមត្ថកិច្ចមួយក្រុមបានចុះមកទីតាំងខាងលើ មួយសន្ទុះមកក៏ស្រាប់តែជនរងគ្រោះខាងលើ មិនដឹងរត់ចេញពីកន្លែងណា ថែមទាំងខោរអាវសើមទទឹកជោក បានរត់ស្រវ៉េរស្រវ៉ា ស្ទុះមកប្លោះទ្វាររបងផ្ទះគេដែលបានចាក់សោរជាប់ ស្រវ៉ាប្រឹងឡើងតែមិនដែលជាយ៉ាងម៉េចស្រាប់តែរអិលជើង លូកទាញខ្សែរភ្លើងដាច់ឆក់កន្រ្តាក់មួយរំពេច បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មជាប់និងទ្វាររបងផ្ទះគេ ។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច័យធ្វើការត្រួតពិនិត្យសពយុវជនវ័យ១៤ឆ្នាំខាងលើមានប្រើប្រាស់សារធាតុញៀនខ្លាំងថែមទៀតផង ទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាយុវជនខាងលើអាចស្លាប់បណ្តាលមកពីការប្រើប្រាស់ថ្នាំញៀនរហូតវង្វេងស្មារតីបណ្តាលអោយបែកអារម្មណ៍ ភ័យរត់គេចខ្លាចសមត្ថកិច្ចចាប់ខ្លួនទើបរត់តោងឡើងរបងទ្វារផ្ទះមួយកន្លែងបណ្តាលអោយរអិលជុងនឹងដែកហើយស្រវ៉េរស្រវ៉ាចាប់ខ្សែរភ្លើងបណ្តាលអោយដាច់ឆក់ស្លាប់យ៉ាងអាណោចអាធម៌លើរបងទ្វារតែម្តងទៅ ។ ក្រោយពិនិត្យសពយុវជនខាងលើរួចសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញ ៕