បើកបរក្នុងល្បឿនលឿនបែកកង់ក្រោយក្រឡាប់ផ្ញារជើង សំណាងគ្មានអ្នករងរបួស

ភ្នំពេញ៖ រថយន្តម៉ាកKIA១គ្រឿងបើកបរក្នុងល្បឿនលឿនជាមធ្យមហើយបានបែកកង់ក្រោយផ្នែកខាងស្តាំបណ្តាលអោយក្រឡាប់បះជើងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រតែសំណាងល្អមិនបង្កអោយមានរបួសស្នាមដល់បងប្អូនប្រជាពលរដ្ឋនិងអ្នករួមដំណើរជាមួយនោះទេ។ ហេតុការណ៍ក្រឡាប់រថយន្ត ១គ្រឿងបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៍មានពីតៃកុងរថយន្តបានប្រាប់អោយដឹងថា មុនពេលកើតហេតុគឺរថយន្តរបស់គាត់បានដឹកទឹកដោះគោឡើងពេញរថយន្តដើម្បីយកមកអោយម៉ូយនៅទឹកខ្មៅ ធ្វើដំណើរពីជើងមកត្បូងស្រាប់តែមកដល់កន្លែងកើតហេតុរថយន្តក៏ស្រាប់តែបែកកង់ក្រោយផ្នែកខាងស្តាំបណ្តាលអោយទាញចង្កូតក្រឡាប់បែបនេះតែម្តង ហើយតៃកុងរថយន្តបានបន្តទៀតថាការបែកកង់បណ្តាលអោយក្រឡាប់បែបនេះគឺមកពីកង់រថយន្តវាចាស់អស់ក្រឡាហើយដឹកធ្ងន់ទៀតទើបមានរឿងនេះកើតឡើងម្តងទៅ។
រថយន្តដែលក្រឡាប់ម៉ាកKIAពណ័សរពាក់ស្លាកលេខភ្នំពេញ2W-46 54គឺធ្វើដំណើរពីជើងមកត្បូងដើម្បីដឹកទឹកដោះគោដាក់អោយម៉ូយ។

ក្រោយកើតហេតុកម្លាំងសមត្តកិច្ចចរាចរណ៍ជើងគោកខណ្ឌដង្កោបានចុះជួយសម្រួលចរាចរណ៍និងជួយជញ្ជូនកេះទឹកដោះគោចេញពីរថយន្តដើម្បីអោយរថយន្តស្ទូចៗរថយន្តដែលក្រឡាប់បញ្ឈររួចអោយអែបខាងដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងតែម្តង៕