បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុរថយន្តបុកម៉ូតូ

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុដែលបង្កឡើងដោយរថយន្តនិងម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង០០ព្រឹក តាមបណ្តោយផ្លូវលេខ១០៧ (ផ្លូវសុកហុក) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្កហេតុម៉ាកហាយឡែនឌរ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8356 ចំណែកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-6079 ។ គេបានឲ្យដឹងថាម្ចាស់ម៉ូតូបាត់បង់ជីវិតឈ្មោះថៃ ហួរ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣ អី៣ហ្សិត ផ្លូវលេខ២១៧ ភូមិទី៣ សង្កាត់អូរឫស្សី ទី៣ ខណ្ឌ៧មករា។

ក្រោយកើតហេតុសមត្ថកិច្ចកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕