សមត្ថកិច្ចខណ្ឌមានជ័យ បញ្ជូនខ្លួនចោរឆក់ទូរស័ព្ទ និង ចោរលួចរថយន្ដទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានបញ្ជូនខ្លួនចោរ២នាក់ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ និង លួចរថយន្ដ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចោរលួចរថយន្ដមានឈ្មោះ ឈឿន ពៅ ភេទ្រប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ និងចោរឆក់ទូរស័ព្ទមានឈ្មោះ អោ ដាគា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៦ហ្សិត ផ្លូវលេខ ២០៩ ភូមិ០៤ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

គួររំលឹកថា ជនសង្ស័យដែលជាចោរលួចរថយន្តត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង២០នឹង៥០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ16E ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានសម្រេចហើយបើករថយន្តជ្រុលចង្កូតទៅបុកនឹងរបងបន្ទាយកងរាជអវុត្ថពេញមួយទំហឹងបណ្ដាលអោយបាក់របងអស់មួយកង់ ចំណែករថយន្តផ្ទុះពោងសុវត្តិភាពទាំងពីរ រងកាខូចខាតស្ទេីទាំងស្រុង គៀបជាប់នឹងដេីមឈេីមួយដើមទៀតទេីបទៅមុខលែងរួច ចំណែកជនសង្ស័យត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអវុធហត្ថចាប់វាយខ្នោះរួចបញ្ជូនទៅក្នុងបន្ទប់ស្ដាប់ចម្លេីយដេីម្បីធ្វេីការសាកសួរភ្លាមៗ ។

ដោយឡែកជនសង្ស័យជាចោរឆក់ទូរស័ព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង​២១ម៉០០នាទី នៅចំណុច ផ្លូវមុនីរ៉េត ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឆក់យកទូរស័ព្ទដៃ​ម៉ាក Oppo ពីស្ត្រីម្នាក់​ហើយជនរងគ្រោះបានស្រែកឆោឡោ និងប្រតាយប្រតប់ ដណ្តើមយកទូរស័ព្ទមក វិញ បណ្តាលឲ្យដួល​​ម៉ូតូទាំង២ទន្ទឹម ហើយក៏ត្រូវកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានមកដល់ក៏បានឃាត់ខ្លួនតែម្ដង ៕