រថយន្ដបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

​សៀមរាប​៖​ ថ្ងៃ​ព្រ​ហ​ស្បត៍​ ០២​កើត​ ខែអស្សុជ​ ឆ្នាំ​ ច​ សំ​រិ​ទ្ឋ​ស័ក​ ព​.​ស​២៥៦២ត្រូវ​និង​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨​វេលា​ម៉ោង​០៩​ និង​១០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ រថយន្ត​ បុក​ ម៉ូតូ​ ក្នុង​គោលដៅ​ច្រាស់ទិស​គ្នា​ ត្រង់​ចំណុច​កើតហេតុ​នៅ​លើ​ផ្លូវជាតិ​លេខ​០៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២៦/៣២៧​ ទឹកដី​ភូមិ​ព្រៃ​ក្មេង​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​ ដែល​បណ្តាល​អោយ​រថយន្ត​ខូចខាត​ ០១​ គ្រឿង​(​ស្រាល​)​ និង​ម៉ូតូ​ ១​ គ្រឿង​ (​ធ្ងន់​)​។​

យោង​តាម​ការ​បញ្ចា​ក់រប​ស់លោក​ វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នគរបាល​ស្រុក​ពួក​ បានអោយ​ដឹង​ថា​៖​ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ ស​ ពាក់​ផ្លា​ក​លេខ​ ត្បូងឃ្មុំ​3A​-1188​ សណ្ដោង​រ៉ឺ​ម៉ក​ពណ៌​ខៀវ​ 4A​ 0105​ បើកបរ​ដោយ​ ផុ​ន​ ម៉េ​ង​ស្រ៊ី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ បើកបរ​ រស់នៅ​ភូមិ​ជ្រួស​ ឃុំ​ចក​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​ (​បើកបរ​ពី​លិចទៅ​កើត​)​ ដោយ​ដឹក​ដំឡូង​មី​ចំនួន​២៧​តោន​ លុះ​មក​ដល់​ចំនុច​កើត​ខាងលើ​ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៧​ ពាក់​ផ្លា​ក​លេខ​ សៀមរាប​1Y​-5509​ បើកបរ​ដោយ​ឈ្មោះ​ ឆៃ​ រ៉ា​ដឿ​ង​ ភេទ​ប្រុស​ អាយុ​២៣​ ឆ្នាំ​ រស់នៅ​ភូមិ​ ជ័យ​ សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​ មុខរបរ​ជាងសំណង់​ (​បើកបរ​ពី​កើត​ទៅ​លិច​)​ ដោយ​បើក​វ៉ា​រថយន្ត​១​បាំង​កន្លះ​មិន​ស្គាល់​អត្តសញ្ញាណ​កៀរ​នឹង​រេ​ចង្កូត​បើក​បុក​ពីមុខ​និង​ចូល​ក្រោម​រថយន្ត​ខាងលើ​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ ស្លាប់​ នៅ​និង​កន្លែង​កើតហេតុ។​

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​ និង​ដកហូត​វត្ថុ​តាង​ យក​មក​រក្សារ​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ ដើម្បី​រង​ចាំ​ធ្វើការ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕