មនុស្ស២នាក់លង់ទឹកស្លាប់ នៅស្រុកបារាយណ៍ និងស្រុកសណ្តាន់

ខេត្តកំពង់ធំ៖ មនុស្ស២នាក់លង់ទឹកស្លាប់ ករណីទី១បានកើតឡើងនៅវេលាម៉ោង១២និង៣០ ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែតុលា គ.ស២០១៨ ស្ថិតនៅចំណុចបង្ហៀរទំនប់០១មករា ភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ប៉ាង ចាន់នាថ ភេទស្រី អាយុ១៤ឆ្នាំ ។ មូលហេតុ:ចុះលេងទឹកទំនប់០១មករា បណ្តាលឲ្យលង់ស្លាប់។

(ករណីទី២)នៅវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី១០ ខែតុលា គ.ស២០១៨ ស្ថិតនៅតំបន់អូរមាន ភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ ។ជនរងគ្រោះឈ្មោះ កូប ពៅ ភេទ ប្រុស អាយុ២០ឆ្នាំ ។ មូលហេតុ:ចុះលេងទឹកទំនប់បណ្តាលឲ្យលង់ស្លាប់ ។

ក្រោយពីគ្រូពេទ្យ និងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច បញ្ជាក់ថា សពពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន និងបានប្រគល់សពឲ្យយកទៅធ្វើបុណ្យតាមប្រព្រៃណី ៕