ជនសង្ស័យម្នាក់ដើរលេងបុណ្យភ្ជុំអស់លុយបានធ្វេីសកម្មភាពលួចរថយន្តមួយគ្រឿង ពីខណ្ឌមានជ័យត្រូវឃាត់ខ្លួនបាននៅស្រុកកណ្ដាលស្ទឹង

ភ្នំពេញ៖ ពិតជាសាហាវមែនជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយករថយន្តម៉ាក កាមេរីបាឡែន មួយគ្រឿងចេញពីខណ្ឌមានជ័យរួចព្យាយាមបេីករត់គេចយ៉ាងលឿន ត្រូវកម្លាំងសម្ថតកិច្ចសហការជាមួយកម្លាំងកងរាជអវុធហត្ថប្រដេញតាមពីក្រោយរហូតដល់ស្រុកស្ទឹង ខេត្តកណ្ដាលទេីបធ្វេីការឃាត់ខ្លួនបាន ហេតុការណ៍នេះបានបង្ករការផ្ញាក់ផ្អេីលកាលពីវេលាម៉ោង២០នឹង៥០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ16E ផ្លូវលំ ភូមិទ្រា2 សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ ឈឿន ពៅ ភេទ្រប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកេីតហេតុ រូបគេបានបេីករថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែន ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2Y.8904 ខណៈបេីកមកដល់ចំណុចផ្ទដោយម្ចាស់រថយន្តបានបេីកទ្វារចុះ រួចយកឥវ៉ាន់ចេញពីគូថរថយន្តដោយមិនទាន់ពន្លត់រថយន្តផង ក៏ស្រាប់តែលេចមុខជនសង្ស័យហក់ចូលទៅក្នុងរថយន្តហេីយដាក់លេខរយ៉ែរ រួចបួងចង្កូតចេញបេីករត់គេចយ៉ាងលឿនដូចហោះ បណ្ដាលអោយគៀម្ចាស់រថយន្តអោយដួលរងរបួសផ្នែកចង្គង់យ៉ាងធ្ងន់ធ្ងរ ។
ទេីបបង្កការផ្ញាក់ផ្អេីលដល់កម្លាំងសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអវុធហត្ថប្រដេញតាមពីក្រោយ ចំណែករថយន្តបានបេីករត់គេចរហូតដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះមកដល់ចំណុចមុខបន្ទាយកងរាជអវុធហត្ថ ជនសង្ស័យភ័យតក់ស្លុតក៏បានបើករថយន្តជ្រុលចង្កូតទៅបុកនឹងរបងបន្ទាយកងរាជអវុត្ថពេញមួយទំហឹងបណ្ដាលអោយបាក់របងអស់មួយកង់ ចំណែករថយន្តផ្ទុះពោងសុវត្តិភាពទាំងពីរ រងកាខូចខាតស្ទេីទាំងស្រុង គៀបជាប់នឹងដេីមឈេីមួយដើមទៀតទេីបទៅមុខលែងរួច ចំណែកជនសង្ស័យត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអវុធហត្ថចាប់វាយខ្នោះរួចបញ្ជូនទៅក្នុងបន្ទប់ស្ដាប់ចម្លេីយដេីម្បីធ្វេីការសាកសួរភ្លាមៗ ។

បច្ចប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអវុធហត្ថឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងបន្ទាយកងរាជធាអវុធហត្ថស្រុកកណ្ដាលស្ទឹង រងចាំធ្វេីលិខិតប្រគល់ជូនទៅកម្លាំងសម្ថតកិច្ចខណ្ឌមានជ័យដេីម្បីធ្វេីការសួរនាំនឹងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕