ពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យរងទុក្ខជាបន្តបន្ទាប់ដោយសាររណ្តៅដី

ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នកំពុងរងទុក្ខជាបន្តបន្ទាប់ ដោយសារកើតមានរណ្តៅដីធំៗនៅក្នុងមូលដ្ឋាន ។ ទុក្ខកង្វល់ទាំងអស់នេះ ពលរដ្ឋធ្លាប់បានដង្ហោយដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏ដូចជា ស្ថាប័ន មន្ទីរ ពាក់ព័ន្ធផ្សេងៗ ដើម្បីសុំជួយអន្តរាគមន៍ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ។

តើអោយពលរដ្ឋ សង្ឃឹមអ្វីទៀត បើអាជ្ញាធរសង្កាត់ ខណ្ឌ មិនជួយយកចិត្តទុកដាក់ដោះស្រាយបែបនេះ ???

រហូតមកដល់ពេលនេះ បើទោះបីរណ្តៅដីដ៏ធំមួយ នៅភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ឈប់សកម្មភាពក៏ដោយប្រជាពលរដ្ឋប្រមាណ៣ភូមិកំពុងរងទុក្ខដដែល ក៏ពុំមានអាជ្ញាធរណាជួយដោះស្រាយដល់ពួកគាត់ឡើយ ៕