សូមសរសើរ! លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣ គ្រាន់តែឃើញមិត្តភក្តិចាស់ ធ្លាក់ខ្លួនដើររើសអេតចាយ

ភ្នំពេញ៖ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សប្បាយចិត្តពេលបានជួបមិត្តភក្ភ្រ័ចាស់កាល នៅក្មេងៗ ហើយបានឧបត្ថម ជាអង្កនិងថវិកាខ្លះជូនមិត្ត របស់លោក ដើម្បីជួយសម្រាល និងដោះទល់នូវជីវភាពបានមួយគ្រា ខណៈដែលជួបមិត្តរបស់លោក ជាអ្នករើសអេតចាយ តែគាត់ជាមិត្តភក្ត្រ័ខ្ញុំតាំងពីក្មេងៗ មិនដែលបានជួបគា្នសោះស្រាប់តែថ្ងៃនេះមករើសអេតចាយមុខប៉ុស្តិ៍តែម្តង ទោះយើងឋានៈខុសគ្នាមែនតែយើងជាមិត្តនិងគ្នា សូមកុំអោយមានការរើសអើងរឿងឋានៈ ហើយ សូមអាធ្យាស្រ័យមិត្តភក្ត្រ័ទាំងអស់ផង ដែលកន្លងមកនេះពួកយើងមិនដែលបានជួបគ្នា ដោយខ្ញុំជាប់មមាញឹក ការងារបំរើប្រជាពលរដ្ឋដោយមិនអាចដកឃ្លាបានសង្ឃឹ់មថាមិត្តទាំងអស់នៅតែមានចំណងមិត្តភាពយើងជាមិត្តដដែល ។

សូមកោតសរសើរដល់ទឹកចិត្តដ៏ល្អប្រពៃ របស់លោក ឯម ភារី នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នេះជាគំរូល្អមួយដែលកម្រនិងមាន សូមឲ្យបងប្អូនយើងទាំងអស់គ្នាចេះស្រលាញ់ទង្វើល្អដូចជាបងប្រុសផង ៕