ឆក់ទូរស័ព្ទដៃពីជនជាតិចិន ហើយធ្លាក់ពីលើម៉ូតូទ្រមខ្លួន និងម្នាក់ទៀតរត់បាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងម្នាក់ទៀតរត់គេច នាវេលាម៉ោង ៩និង១០ នាទីយប់ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ៦៣ នៅក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ ។

យោងទៅតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាគេបានឃើញយុវជន ២នាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន៣នាក់នៅមុខវត្តកោះ ក៏រត់គេចខ្លួនបន្ទាប់មកក៏ប្រជាពលរដ្ឋក៏បានឃើញគាត់បានដេញតាមតាមបណ្តោយផ្លូវ ៦៣ បានចាប់បានជនសង្ស័យម្នាក់ដែលជិះនៅខាងក្រោយជាមួយនិងជនសង្ស័យម្នាក់ទៀតដែលធ្លាក់ពីលើម៉ូតូត្រូវបានប្រជាពលរដ្ឋនៅទីនោះស្វាគមន៍វាយឡើងទ្រមខ្លួនតែម្តងចំណែកឯជនសង្ស័យម្នាក់ទៀតក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ចំណុចដែលប្រជាពលរដ្ឋចាប់បានជនសង្ស័យបានយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីសួរនាំបន្តទៅតាមនិតិវិធី ៕