កិនជើងទាំង២ដាច់ត្រឹមភ្លៅជា២កំណាត់យ៉ាងរន្ធត់ បន្ទាប់ពីផឹកស្រវឹងមកដេកលើផ្លូវរថភ្លើង
|ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថភ្លើងបើកកិនពីលើ ដាច់ជើងត្រឹមភ្លៅជា២កំណាត់គួរឲ្យរន្ធត់បំផុត បន្ទាប់ពីបានផឹកស៊ីជាមួយមិត្តភក្តិស្រវឹង រួចមកដេកលើផ្លូវរថភ្លើង ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០ទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ផា រំចង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំផ្សារជិន ណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិត្នោត ស្រុកស្វាយរៀង ខេត្តស្វាយវៀង។
មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការរួចបានចេញទៅផឹកស៊ីនៅផ្ទះមិត្តភក្តិម្នាក់នៅជិតគ្នា។ លុះ ផឹកស៊ីស្រវឹង ក៏បានបែកគ្នាទៅផ្ទះរៀងខ្លូន។ ចំណែកជនរងគ្រោះមិនបានត្រឡប់ផ្ទះទេ បែរជាទៅដេកលើផ្លូវរថភ្លើង លុះពេលរថភ្លើងបើកមក ក៍កិនដាច់ជើងត្រឹមភ្លៅជា២កំណាត់តែម្ដង ៕