បញ្ជូនខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន៧កញ្ចប់ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបញ្ជូនខ្លួនជនសង្ស័យ៧ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមរំលឹកថា ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យរកឃើញរក្សាទុកគ្រឿងញៀនចំនួន៧កញ្ចប់នៅជាប់នឹងខ្លួន ដែលពួកគេបានឆ្លងកាត់នៅយប់ថ្ងៃចន្ទ័ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តស្លែង តាមបណ្ដោយជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៧នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០៣ គ្រឿង ១ម៉ាក់ HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-7509 ទី២ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1V.1997 និងទី៣.ម៉ាកសង់កូរ៉េពាក់ស្លាក ភ្នំពេញ 1CW.5015 ព្រមទាំងវត្ថុតាងចាប់យក មានម្សៅក្រាមពណ៍សថ្លាចំនួន ០៧ កញ្ចប់តូច (សង្ស័យសារធាតុញៀន) ។

បច្ចប្បន្នជនសង្ស័យទាំង៧កំពុងស្ថិតក្រោមចំណាតការរបស់លោកព្រះរាជអាជ្ញារង កុល បុន ដើម្បីសម្រេចឲ្យជាប់គុក ឬ ត្រូវដោះលែង ខណៈដែលលេចឮដំណឹងថា កំពុងមានអ្នករត់ការស្ទើរបាក់កាំជណ្ដើរតុលាការក្រុងភ្នំពេញ ៕