លោកវរសេនីយ៍ឯក តេងសុីណូ អធិការ នគរបាលខណ្ឌមានជ័យនាំអំណោយផ្តល់ជូន

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិ ស័កពស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា​ ឆ្នាំ ​២០១៨ វេលា​ម៉ោង​០៩ម៉ោង៣០នាទី ក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ និង ភ្ជុំបិណ្ឌ ឆ្នាំ ២០១៨ ប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ បានចាត់ឲ្យមន្រ្តីក្រោមឱវាទនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនលោក វ៉ែន ចន្ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ និងជាអតីតមន្រ្តីនគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានចូលនិវត្តន៍ និង មានជម្ងឺលើសឈាម កំពុងសម្រាកព្យាលនៅផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

អំណោយដែល យកមកប្រគល់នាពេលនេះរួមមាន ៖ អង្ករ០១បាវ (ទម្ងន់៥០គីឡូក្រាម),មីម៉ាម៉ា០១កេស,ទឹកក្រូច០១កេស ,ត្រីខកំប៉ុង០១យួរ និង ថវិកាចំនួន ១០០,០០០ រៀល និងលោកនូ ទិនដែលបានសំរាកព្យាបាលជំងឺក្នុងនោះមានមីចំនួន១កេះត្រីខ ទឹកផ្លែឈើ១កេះថវិកា២០០០០០៛នេះជាការយកចិត្តទុកដាក់ពីថ្នាកដឹកនាំក្នុងខណ្ឌ លោកតែងមើលឃើញពីផលលំបាកកូនចៅក្រោមឱវ៉ាតរបស់លោកហើយជាការរំលែកទុកខ្លះពីក្រុមគ្រួសារផងដែ ៕