កម្លាំង​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់​រថយន្ត​១៦​គ្រឿង​គ្មាន​បណ្ណ​បើកបរ​

​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ គ្រឿងញៀន​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ​និង​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​ លទ្ធផល​សរុប​បាន​ដកហូត​រថយន្ត​ដែល​គ្មាន​បណ្ណ​បើកបរ​ចំនួន​១៦​គ្រឿង​ កាលពី​ថ្ងៃ​អង្គា​រ៍​ ៨​រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៨​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​រួម​មានៈ​
១-​រថយន្ត​ម៉ាក​ LEXUSRX300​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-8690​ ។​
២-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR-1984​ ។​
៣-​រថយន្ត​ម៉ាក​ DAEWOO​ MATIZ​ ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-1293​។​
៤-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS-1491​ ។​
៥-​រថយន្ត​ម៉ាក​ SIENNA​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV-1800​។​
៦-​រថយន្ត​ម៉ាក​ SSANYONG​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-6403​។​
៧-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-0080​។​
៨-​រថយន្ត​ម៉ាក​ HIGHLANDER​ ពណ៌​គយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-0058​។​
៩-​រថយន្ត​ម៉ាក​ MERCEDES​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-8168​។​
១០-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-6507​។​
១១-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-0331​។​
១២-​រថយន្ត​ម៉ាក​ HIGHLANDER​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-7264​។​
១៣-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​2B-1287​។​
១៤-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS-1987​។​
១៥-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2B-8917​។​
១៦-​រថយន្ត​ម៉ាក​ FORD​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-6767​។​ ​ក្រោយ​ពេល​ឃាត់​រថយន្ត​ទាំងអស់​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៦​គ្រឿង​ ៕