មួយភ្លែតសោះ២ករណី បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាលប្រុសស្រី២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួននៅវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ពុធទី៣ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុប ក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឡើងដោយម៉ូតូនិងរថយន្ត។

ករណីទី១ មានបុរសម្នាក់ ឈ្មោះរស់ សុធាជិះម៉ូតូមួយគ្រឿងម៉ាកBeRTពណ៏ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ1GS-1821បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងបានជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗតែដោយជនរងគ្រោះរងរបួសធ្ងន់ពេកត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តសង្គ្រោះដឹកយកមកកន្លែងកើតហេតុវិញ។

ហើយមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ស្រាប់តែករណីទី២ បង្កឡើងដោយរថយន្តសាំងយ៉ុងពណ៏សមួុគ្រឿងដឹកគ្រឿងសង្ហារឹមពាក់ស្លាកលេខភ្នំពេញ2P-9490បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតទិសដៅពីកើតទៅលិចបានជ្រុលល ចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវកន្លែងដ៍ដែល ពេញទំហឹងបណ្តាលឲ្យ អ្មកបើកបររងរបួសធ្ងន់ចំណែកស្រ្តីរួមដំណើរជាមួយរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកក្បាលនាគបាក់អស់១កង់និងខ្ទាតចេញពីជួរអស់មួយផ្ទាំងរីឯរថយន្តខ្ទេចផ្នែកខាងមុខនិងហូប្រេងម៉ាសុីនពេញផ្លូវទៅមុខលេចរួច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកររថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើឯកសាររួចដឹកយកទៅតម្កល់ទៅនៅវត្តទឹកថ្លារងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕