ដាក់លូហើយតើស! ទឹកជន់លិចផ្លូវមុខព្រលានយន្តហោះ ក្រោយភ្លៀងធ្លាក់មួយកំណាត់យប់

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ នៅកំណាត់ផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ត្រូវបានទឹកជន់លិច ក្រោយពីភ្លៀងធ្លាក់មួយកំណាត់យប់ បង្កឲ្យកកស្ទះចរាចរណ៍ ហើយសមត្ថកិច្ចក៏ខិតខំព្យាយាម ជួយសម្រួល នូវវិប្បត្តិខាងលើ ។

កំណាត់ផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខព្រលានយន្តហោះ ពេលមេឃភ្លៀងធ្លាក់ម្តងៗ តែងតែទឹកជន់លិចផ្លូវ ទោះជាដាក់បណ្តាញលូថ្មីធំប៉ុណ្ណាក៏ដោយ ឃើញនៅតែជន់លិចដដែល ដោយសារ ប្រឡាយបង្ហូររំដោះទឹក ត្រូវបានកកស្ទះ អាជ្ញាធរ បា ស្តារ តែកន្លែងណា គ្នានអ្នកចាក់ដីលប់ បង្រួម មុខទឹក កាលបើទឹកហូរធ្លាក់ចូលក្នុងប្រឡាយពេញហើយ ឲ្យហូរទៅណារួច ដូចប្រឡាយ បង្ហូរទឹកចេញពៅផ្លូវសហព័ន្ធរុស្សី ចេញពីខណ្ឌពោធិសែនជ័យ ឆ្ពោះទៅភ្ជាប់ ឆ្លងកាត់ខណ្ឌសែនសុខ ព្រែកព្នៅ ចុះបើប្រឡាយអូរតាគុជ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ តាំងពី៨ម៉ែត្រ រួមត្បែតសល់តូចបាត់ទៅហើយ ដោយសារបណ្តោយឲ្យមានសំណង់ សង់រំលោភចូលប្រឡាយ ចំណុចខ្លះរហូតដល់ទៅចាក់ដីលុបប្រឡាយ សួរថាឲ្យទឹកហូរទៅណារួច ម្លោះហើយ មានតែតាមដំណើរចឹងទៅ ពេលណាស្រក ពេលនោះហើយ ងាយស្រួលធ្វើដំណើរ ។

ពលរដ្ឋលើកឡើងថា ក្រឡេកមើល ប្រឡាយមួយខ្សែក្នុងភូមិកន្លោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ត្រូវបាន គេសង់ផ្ទះ ពីលើប្រឡាយទាំងស្រុង បាត់ទៅហើយ តើមកដល់ម៉ោងនេះ អាជ្ញាធរដោះស្រាយចេញហើយឬនៅ ។ បញ្ហារុករានយកប្រឡាយ បង្ហូររំដោះ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ជាវិប្បត្តិនាំមកនូវ កង្វះផ្លូវទឹកហូរ ទឹកហូររំដោះចេញពីផ្លូវក្នុងសភាពយុឺត ទម្រាំស្រកអស់រាប់ម៉ោង ៕