អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ដកហូតថ្នាំញៀន៦៧កញ្ចប់

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុតហ្ថខណ្ឌឫស្សីកែវកំពង់ល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដើម្បីការពារជូនប្រជាពរដ្ឋក្នុងមូលដ្ឋានក៍ប្រទះឃើញជនសង្ស័យប្រុសស្រីមួយក្រុមមានគ្នា៨នាក់ក្នុងនោះមានស្រី២នាក់ប្រុស៦នាក់ជិះម៉ូតូ៣គ្រឿង ដោយមានការសង្ស័យបានកាក់អោយឈប់រួចធ្វើការឆែកឆេរលើខ្លួនប្រាណស្រាប់តែរកឃើញថ្នាំញៀនក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀនចំនួន៦៧កញ្ចប់ក៍ឃាត់ខ្លួនតែម្ដង។

វត្ថុតាងដកហូតរួមមាន ៖ ក្រាមថ្លា៦៧កញ្ចប់ ទូរសព្ទ័ដៃ៦គ្រឿងនិងម៉ូតូ3គ្រឿង ទី១ម៉ាកឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1GX-8990 ទី២ម៉ាកវ៉ែវអ៊ីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1AU-0863 និងទី៣ ម៉ាលគូបមូល ពណ៌ស្លែ ពាក់ស្លាកលេខសខ្មៅ .ជ.9147ភ.ព។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់រូមទំាងវត្ថុតាងត្រូវនាំខ្លួនមកកងរាជអាវុតហ្ថខណ្ឌឫស្សីកែវដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាត់ការតាមផ្លូវច្បាប់៕