ចាប់ខ្លួនប្ដីចុងទី៣ដែលវាយសម្លាប់ប្រពន្ធបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ

បន្ទាយមានជ័យ៖ ជនសង្ស័យជាប្តីចុងទី៣ដែលគេសង្ស័យថាវាយសម្លាប់ប្រពន្ធបង្ករភ្ញាក់ផ្អើលនៅភូមិត្រសេកជ្រុំ ឃុំនិងស្រុកម៉ាឡៃ ព្រឹកកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៨ រួចគេចខ្លួនបាត់នោះពេលនេះត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយ នគរបាលខេត្តពោធិសាត់ចាប់ឃាត់ខ្លួនបាន ហើយនៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី២៨ ដដែលនេះនៅភូមិអូរឬសស្សី ឃុំបាក់ជញ្ចៀនស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ។

លោកវរសេនីយ៌ឯក បេន សំអាត អធិការនគរបាល បានឲ្យដឹងថា ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពវាយដំ ធ្វើបាបរហូតដល់បាត់បង់អាយុជីវិតហើយនោះបន្ទាប់ ក្រោយមកក៏ធ្វើដំណើរពីស្រុកម៉ាឡៃ មកដល់ខេត្ត បាត់ដំបង បន្ទាប់មកក៏បានជិះរថយន្តកាមរីបន្តទៅភូមិអូរឬស្សីឃុំបាក់ជញ្ចៀនស្រុកក្រវ៉ាញខេត្តពោធិសាត់ ដើម្បីទៅស្នាក់នៅផ្ទះអ៊ុំធម៌ តែត្រូវសត្ថកិច្ច តាមពីខេត្តបន្ទាយមានជ័យទៅសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តពោធិសាត់តាមប្រម៉ាញ់ចាប់បានតែម្តង។ លោក បានបន្តថា ពេលចាប់ឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរនិងធ្វើកំណត់ហេតុ នៅ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីប្រគល់ ឲ្យមកខាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់។

គួរំលឹកថា បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រទះឃើញសព ស្ត្រីម្ដាក់ដេកស្លាប់មានស្នាមជាំពេញខ្លួនដោយមានការជនសង្ស័យទៅលើប្ដីចុងទី៣ព្រោះខណៈស្ត្រីជា ប្រពន្ធស្លាប់ជនសង្ស័យជាប្ដីរត់គេចខ្លួន ក្រោយមក សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវឈានដល់ការចាប់ឃាត់ ខ្លួនបានតែម្ដង ។ តែទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុពិត នៃអំពើរឃាតកម្មវាយសម្លាប់ប្រពន្ធថាដោយសារតែបញ្ហាអ្វីឲ្យពិតប្រាកដនៅឡើយទេព្រោះជនសង្ស័យមិនទាន់អាចសួរនាំបាននៅឡើយ៕