ផ្ទុះកំហឹងជាមួយប្រពន្ធ ដកកាំភ្លើងខ្លី បាញ់គំរាមសម្លាប់ចំនួន១៥គ្រាប់

ភ្នំពេញ ៖ បុរសម្នាក់ក្រោយ ផ្ទុះកំហឹងជាមួយប្រពន្ធ បានធ្វើសកម្មភាពដកកាំភ្លើងខ្លី បាញ់គំរាមសម្លាប់ ប្រពន្ធ អស់ចំនួន១៥គ្រាប់ ក្រោយមកប្រពន្ធបានរត់ទៅប្តឹងនគរបាល ឲ្យជួយអន្តរាគមន៍ និងវាត់ការទៅតាមផ្លូវច្បាប់ ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
នគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លី អៀង អាយុ៤៣ ឆ្នាំមេផ្ទះរស់នៅក្នុងភូមិ ឃុំកើតហេតិ ចំណែកបុរសជាប្តីឈ្មោះ អ៉ិន សារិត អាយុ៣៤ ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា ជនសង្ស័យប្រើកាំភ្លើងម៉ាក Lock19 លេខ LZK271 មានគ្រាប់ ចំនួន ១៥ គ្រាប់ផលិតនៅ ប្រទេសអូទ្រីស។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីបាន ផឹកសុីជាមួយមិត្តភក្តិក្នុងស្ថានភាពស្រវឹង បានមកដល់ផ្ទះរួចបាន ស្រែកឡូឡា និងរករឿងប្រពន្ធ ក្រោយមកក៏កើត ជាជម្លោះពាកកយសំដី នៅក្នុងគ្រួសារជជែកឡើង តឹងសសៃរក ទើបធ្វើឲ្យបុរស់ជាប្តី ទប់ចិត្ត មិនបានក៏ដកកាំភ្លើងខ្លីបាញ់ ជាច្រើនគ្រាប់គំរាមសម្លាប់ ប្រពន្ធ ។ ដោយសារតែភិតភ័យខ្លាច ប្តីសម្លាប់ ក៏រត់ទៅប្តឹងនគរបាល ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ។

លោក យឹម សារ៉ាន់ ក្រោយទទួលពាក្យបណ្តឹង ស្ត្រីរងគ្រោះរួចហើយ បានដឹកនាំកម្លាំចុះកន្លែងកើតហេតុរួចឃាត់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ និងកសាងសំណុំរឿងបន្ថែម ចាត់ការទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័ស រួមទាំងវត្ថុតាងត្រូវ បានបញ្ជូនមកកាន់ផ្នែក ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕