ជ្រុលចង្កូតបុកបង្គោលភ្លើងនៅផ្សារគគី បាក់២ដើម និងសំយ៉ាបផ្ទះអស់៥

កណ្តាល៖ បុរសម្នាក់បើកបររថយន្តមានស្ថានភាពស្រវឹងហើយបើកបរក្នុងល្បឿនលឿនក៌ជ្រុលចង្កួតទៅបុកបង្គោលភ្លើង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៣:៥៥នាទី តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ(១៩-២០)ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសាក្សីថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌ័រ ពណ៌សពាក់ផ្លាក់លេខ ភ្នំពេញ 2AV-5089 អ្នកបើកបរឈ្មោះ តាត់ ភា ភេទប្រុស អាយុ ២៥ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិអង្គ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរកសិករ ។ ធ្វើដំណើរក្នុងទិសដៅភ្នំពេញអ្នកលឿង លុះមកដល់ត្រង់ចំណុចកើតហេតុ ​​ក៍បានបុកបង្គោលភ្លើង នឹងបង្គោលដែកសំយាបផ្ទះដែលនៅចញ្ចើមផ្លូវ។ ប៉ុន្តែអ្នកបើកបរ មិនទទលរងគ្រោះទេ ។

ក្នុងហេតុករណ៍នេះ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់០២ដើមនឹងបង្គោលដែកអស់០១ សំយ៉ាបផ្ទះអស់០៥ ព្រមទាំងខូចខាតរថយន្ដ ០១គ្រឿង។ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់យករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕