ចោរឆក់២នាក់ដេកគុក ព្រោះឆក់ទូរសព្ទ័IPhone 7plush បរាជ័យ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានស្រ្តីម្នាក់ជិះម៉ូតូដេញតាមស្រែកថាចោៗក្រោយពេលជនសង្ស័យទាង២នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទ័I phone7plushរបស់គាត់ កាលពីវេលាម៉ោង៧និង០០នាទី ព្រឹក ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំនុចផ្លូវព្រះមុន្នីរ៉េតសង្កាត់ស្ទឹងមានជយ័២ខណ្ឌមានជយ័ស្រ្តីម្ចាស់ទូរសព្ទ័ខាងលើមានឈ្មោះ ពេជ្រ ចាន់ណារី អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន​ ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិសំបួួរសង្កាត់ដង្កោខណ្ឌដង្កោ ។

ជនសង្ស័យទី១ឈ្មោះ សាទ ចាន់ដារ៉ូ អាយុ២០ ឆ្នាំមុខរបរជាងក្រ ឡឹងនិងចោរឆក់ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទី២ឈ្មោះ ស៊ិន ​ស៊ីអិតអាយុ១៦ឆ្នាំមុខរបរ ជាងក្រឡឹង និង ចោរឆក់ ស្នាក់នៅភូមិបាលី ឃុំជើងខ្នា ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើយោតាមសម្តីស្ត្រីរងគ្រោះដែលជាម្ចាស់ទូរសព្ទ័ខាងលើបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូជូនកូនគាត់ទៅសាលារៀនហើយត្រលប់មកវិញដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពណ៍សសេរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1HC5723
បានជិះមកក្បែរគាត់ហើយធ្វើសកម្មភាពឆក់លូកយកទូរសព្ទ័ពពីថតខាងមុខម៉ូតូរបស់គាត់ហើយព្យាយាមរត់គេចខ្លួនភ្លាមៗដែររូបគាត់បានជិះដេញតាមពីក្រោយហើយស្រែកថាចោរៗ ស្របពេលនោះដោយសារផ្លូវស្ទះចរាចរណ៍ជនសង្ស័យរត់លែងរួច ទើបចាប់បានប្រគល់អោយអាវុធហត្ថខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមនិងម៉ូតូត្រូវបានបញ្ជូនទៅកាន់ទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕