ពលរដ្ឋខ្ចប់សំបកគ្រាប់កាំភ្លើងដែលលោកនាយរងផ្នែកគ្រឿងញៀនខណ្ឌមានជ័យបាញ់មកប្រគល់អោយប៉ូលិសស្ទឹងមានជ័យ១

ភ្នំពេញ៖ ក្រោយពេលមានការបង្ហោះតាមរយះសង្គមហ្វេសបុករវាងលោក កែវ រត្នវិទ្យា នាយរងផ្នែកគ្រឿងញៀនដែលត្រូវជាកូនចៅរបស់លោកវរះសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យដែលកូនចៅរូបនេះបានបង្ហោះវាយប្រហារធ្ងន់ៗមកលើមេរបស់ខ្លួនលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានដោះលែងជនសង្ស័យដែលពាក់ពន្ធ័និងគ្រឿងញៀនដើម្បីជាផ្នូរនិងលុយកាក់មួយចំនួនដើម្បី អោយជនសង្ស័យបានរួចខ្លួនពីសំណាញ់ច្បាប់ ហើយខ្លួនខិតខំបង្រ្កាបជាលទ្ធផលគ្មានការសរសើរ និង លើកទឹកចិត្តពីថ្នាក់លើបែរជាមករករឿង ស្តីបន្ទោសថា ខ្លួនទៅបំបែកចានឆ្នាំងរបស់ថ្នាក់លើទៅវិញ ។

ការចោទប្រកាន់តាមរយះការបង្ហោះតាមរយះសង្គមហ្វេសបុកដោយវាយប្រហារពាក្យសម្តីរធ្ងន់មកលើលោក តេង ស៊ីណូ បែបនេះ
លោកលោកវរះសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យបានបង្ហោះតបតវិញថា កូនចៅគាត់រូបនេះវាមិនបានទៅបង្រ្កាបគ្រឿង ញៀនស្អីវាទេតាមពិតវាមកពីផឹកស្រវឹងហើយចូលទៅរករឿងអុកឡុកប្រជាពលរដ្ឋថែមទាំងផ្ទុះអាវុធចំនួន៧គ្រាប់កាលពីយប់ថ្ងៃអាទិត្យទី២៣ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង០១រំលងអាធ្រាតហើយនៅព្រឹក ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ប្រជាពលរដ្ឋដែលរស់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានប្រមូលសំបកគ្រាប់ចំនួន៧គ្រាប់ដែលលោកអនុសេនីទោ កែវ រត្នវិទ្យា នាយរងផ្នែកគ្រឿងញៀនខណ្ឌមានជ័យ បានចុះទៅបង្រ្កាបគ្រឿងញៀនតែម្នាក់ ឯងបានបន្សល់សំបកគ្រាប់ចំនួន៧គ្រាប់មកប្រគល់អោយនគរបាលប៉ុស្តិរដ្ឋបានបុស្តិស្ទឹងមានជ័យ១ ផងដែរ ។

ជុំវិញបញ្ហានេះលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានបញ្ជូនរបាយការណ៍ជូនលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញរួចរាល់ផងដែរ ៕