សាលាក្តីខ្មែរក្រហម នឹងប្រកាស សាលាក្រម សំណុំរឿង០០២/០២ នួន ជា និងខៀវ សំផននៅពាក់កណ្តាលខែវិច្ឆិកា

ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ឬសាលាក្តីខ្មែរក្រហម នឹងប្រកាសសាលាក្រម សំណុំរឿង០០២/០២ នួន ជា និងខៀវ សំផន នៅ ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៨។

សាលាក្តីខ្មែរក្រហម បានចេញដីកាកំណត់ កាលបរិច្ឆេទប្រកាសសាលក្រម នៅក្នុងសំណុំរឿង ០០២/០២ ដោយបានជូនដំណឹង ដល់ភាគីនានាថា អនុលោមតាមវិធាន ១០២ (១) នៃវិធាន ផ្ទៃក្នុង អង្គជំនុំជម្រះសាលាដំបូង នឹងប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃ សេចក្តីសម្រេ ចនៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធ នឹងជនជាប់ចោទ នួន ជាង និងខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងសាលសវនាការធំ នៃអវតក ចាប់ពីម៉ោង ៩និង៣០ នាទីព្រឹក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី២៦ សវនាការ ដេញដោលពិនិត្យភ័ស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការ ធ្វើសេចក្តីសន្និដ្ឋាន ចោទប្រកាន់នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៤ និងបានបញ្ចប់នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោល ផងមានរយៈពេលសរុបចំនួន ២៨៣ ថ្ងៃ។ ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំ បូង បានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន ១៨៥ នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គ ហេតុ ចំនួន ១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៣ នាក់ និងអ្នកជំនាញចំនួន ៨ នាក់។