សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច សេដ្ឋកិច្ច អាមេរិក-ចិន បានដាក់បន្ថែមពន្ធគយលើគ្នាទៅវិញទៅមក

ប្រទេសចិន​ បានដាក់ពន្ធបន្ថែម ទៅលើការនាំចូលចំនួន ៦០ ពាន់លានដុល្លារអាម៉េរិក​ ចំណែក នៅថ្ងៃច័ន្ទនេះ លោកប្រធានាធិបតី អាមេរិក ដូណាល់​ ត្រាំ​ បានអំពាវនាវ ពន្ធគយលើ ការនាំចូលចិន ២០០ពាន់លានដុល្លារ ។ នេះជាការកើនឡើង ដ៏សំខាន់បំផុត នៅក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរ។

ទីភ្នាក់ងារ AFP បានចុះផ្សាយថា ពន្ធគយដែល ជាការគំរាមរបស់លោក ត្រាំ ដែលមានទឹកប្រាក់ផ្សេងទៀត ចំនួន២០០ពាន់លានដុល្លារ ទៅលើទំនិញ នាំចូលរបស់ប្រទេសចិន បានចូលជាធរមានហើយនៅថ្ងៃចន្ទនេះ ។ ដែលធ្វើឲ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ កាន់តែកើនឡើងខ្លាំងថែមទៀត ។