កាប់ប្លន់ម៉ូតូតែរត់មិនរួច ត្រូវជាប់ខ្នោះម្នាក់ រត់គេចខ្លួន២នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក៣នាក់ ត្រូវបានកម្លាំងល្បា ត ដេញតាមឃាត់ខ្លួនបានភ្លាមៗម្នាក់ ខណៈ២នាក់ទៀត កំពុងតែរត់គេចខ្លួន ក្រោយពីកាប់ប្លន់ម៉ូតូ Scoopy ១គ្រឿងពីជនរងគ្រោះ នៅលើកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ មានឈ្មោះ ជេម សីហាក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ សុខ សំបូរ អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿជ័រ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១០៧ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា ។

បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ មានជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើដាវមកគម្រាមយកម៉ូតូ Scoopy របស់ជនរងគ្រោះរហូតបានសម្រេច លុះក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពបានសម្រេចហើយ ក៏ព្យាលយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដែលធ្វើឲ្យជនរងគ្រោះស្រែកឆោរឡោឲ្យគេជួយ ខណៈស្របពេលដែលកម្លាំងរបស់នគរបាលប៉ុស្ត៍ឬស្សីកែវ ខណ្ឌឬស្សីកែវ កំពុងយាមល្បាតនៅពេលរាត្រី បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយដេញតាមក្របួចជនសង្ស័យបានម្នាក់ ដោយជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី និងដកហូតបានដាវចំនួន២ដើម ជាមួយម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿង ជារបស់ជនរងគ្រោះ និង១គ្រឿងទៀតជារបស់ជនសង្ស័យ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌក្នុងការកសាងសំណុំរៀងចាត់ការតាមនីតិវិធី និងដើម្បីបន្តការសាកសួស្រាវជ្រាវរកបក្ខពួក ៕