បុរសស្លាប់យ៉ាងអាណោចអាធម៌ដោយរថយន្តមិនស្គាល់ម៉ាកបើកបុក

ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនិងកន្លែងយ៉ាងអាណោច អាធម៌រួចបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៤០នាទីយប់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥២៨កែងនិងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សពជនរងគ្រោះ(ស្លាប់)មានឈ្នោះហិម រិទ្ធី ហៅ កក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែង ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ៣១៧ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុកម៉ូុតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង1G-9785ជិះដោយរងគ្រោះតាមបណ្តោយផ្លូវ៣១៧ទិសដៅត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់ស្លាប់នៅនិងកន្លែងភ្លាមៗចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។មន្សល់ទុកជនរងគ្រោះស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសល្យវិច័យនិងកំណត់ហេតុរួចប្រគល់ម៉ូតូនិងសពជនរងគ្រោះឲ្យទៅសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕