សហាវណាស់ បាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅផ្សារនាគមាសទាំងព្រឹក

ភ្នំពេញ៖ សាហាវណាស់ឃាតករដៃឆៅបាញ់សម្លាប់បុរសម្នាក់មិនញញើតដៃបណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុត្រង់ចំណុចផ្លូវ២៣៤ ខាងជើងផ្សារនាគមាសជិតផ្លូវ២៣១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនល្មើសបាញ់ចំនួន ០៣គ្រាប់លើជនរងគ្រោះ បណ្តាលអោយស្លាប់ នៅហ្នឹងកន្លែង រីឯជនល្មើសគេចខ្លួនបាត់ ។ សាកសពជនរងគ្រោះត្រូវបានយកមកតម្កល់នៅវត្ដស្ទឹងមានជ័យ ៕ ព័ត៌មានលម្អិតសូមរងចាំនៅពេលក្រោយ ។