ព្រោះលុយ៤ម៉ឺនរៀល ធ្វើឲ្យយុវជនវ័យក្មេងម្នាក់ក្លាយជាឃាតករ

ស្រុកមុខកំពូល៖ សមត្ថកិច្ចបានវែកមុខឃើញហើយ និងធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករវ័យក្មេងម្នាក់ ដែលកើតហេតុនៅថ្ងៃទី​២១ខែកញ្ញា ឆ្នាំ ២០១៨វេលាម៉ោង​០៥និង ២០នាទី នៅចំណុច សាលាអាន់នៀកម៉ះភូមិជ្រោយ មេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ទ.ស.ស.គ ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខ កំពូលខេត្តកណ្ដាល មុខរបរ សិស្ស ។ ចំណែកជនរងគ្រោះ​ ឈ្មោះម៉ាអាត នោតវ៉ាវី ភេទប្រុសអាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(នៅក្នុងបន្ទុក)។ វត្ថុតាងចាប់យក៖ ទូរសព្វ័ Ipone 4មានស្រោមពណ៏ខ្មៅ ១គ្រឿង ចំណែកកាំបិតរកមិនឃើញ ។

ជនសង្ស័យបានសារភាពថា ជនរងគ្រោះបានខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀលជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញនៅថ្ងៃ២០ខែកញ្ញាឆ្នាំ២០១៨ លុះព្រឹកថ្ងៃ២០.កញ្ញា.២០១៨ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះមិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ ។

សមត្ថកិច្ចបានបន្ដទៀតថា នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើលfacebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅ របស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សរសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ។ លុះដល់វេលាម៉ោង០៣និង ៣០នាទីទៀបភ្លឺឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើរួចបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាបលើ(សាប)ផ្លូវដើរចុះទន្លេ រួច ក៏មានការផ្អើលឆោរឡោ ហៅអ្នកភូមិចេញមកមើល ។

ក្រោយពីធ្វើការពិនត្យហេតុជនរងគ្រោះពិតជាស្លាប់ដោយសារជន យកកូនកាំបិតចិតបន្លែមានដងឈើចុងស្រួចមានប្រវែងប្រហែល២តឹកមកចាក់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕