ល្បែងសុីសងតាមប្រព័ន្ធអុីនធើណេតជាប់ផ្សារស្ទឹងមានជ័យថ្មី ដែលធ្លាប់ដាក់ស្លាកយីហោ855 ពេលនេះដោះចេញដើម្បីបំភ័នភ្នែកអាជ្ញាធរ

ភ្នំពេញ ៖ ល្បែងសុីសងតាមប្រព័ន្ធអុីនធើណេត ហើយជាកន្លែងផ្តល់ជម្រកឱកាសឲ្យក្រុមញៀនល្បែងចូលលេងដែលធ្លាប់ដាក់យីហោ855 តែបានដោះស្លាកចេញ និងមានតែស្លាកបាកាស ដើម្បីបំបាំងភ្នែកអាជ្ញាធរខណ្ឌមានជ័យ ដែលមានទីតាំងនៅក្បែរផ្សារស្ទឹងមានជ័យថ្មី តាមផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

បើតាមប្រសាសន៍ លោក ពេជ្រ កែវ មុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាាក់ប្រាប់អ្នកយកព័ត៌មាន ក្នុងស្រុកថា លោកបើកកិច្ចប្រចាំសប្ដាហ៍ រាល់មន្ត្រីថ្នាក់ក្រោមពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប បើលោកដឹងថាមានមន្ត្រីរូបណា ចៅសង្កាត់ នាយប៉ុស្ដិ៍ មានការឃុបគ្នាលួចលាក់បើកល្បែង លោកនិងចាត់វិធានការតាមច្បាប់ ចំពោះរូបលោកគឺត្រូវតែបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ។

តាមប្រជាពលរដ្ឋរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងសុីសង ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ជ្រកក្រោមស្លាកអុីនធើណេត ។ ពលរដ្ឋបន្តទៀតថា ទីតាំងបនល្បែងខាងលើ ពុំដែលឃើញ ខាងអាជ្ញាធរ សមត្ថកិច្ច មកពិនិត្យ នូវរបរខាងលើនេះដែរ នៅតែមិនទាន់ឃើញចុះទៅពិនិត្យនិង វិធានការទប់ស្កាត់ នូវបទល្មើស ជ្រកក្រោមស្លាក យីហោ អុីនធើណេត ស្របច្បាប់នេះដែរ ។

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ិនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ចំណែកក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យនៅមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតជាច្រើន ទៀតនៅបន្តបើក ផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ ចឹងមានតែរងចាំមើលចំណាត់ការក្ដៅរបស់លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យធ្វើការបង្រ្កាប ។

បើតាមមហាជនបានលើកឡើង ទទួលស្គាល់ហើយ បើកអុីនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង អនុញាតិ បើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ យុវវ័យខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ៕