ក្រុងព្រះសីហនុ បាក់ស្រុតដី ផ្ទះនិងធ្លាក់រថយន្តចូលលូ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុបានឲ្យដឹងថា មានភ្លៀងធ្លាក់ខ្លាំងពេញមួយថ្ងៃ គឺនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមតំបន់ខ្លះ នៃទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា៖ តំបន់អូរ២ជាដើម មានបាក់ស្រុតដី- ផ្ទះ និងមានរថយន្តតូចៗ បានធ្លាក់ចូលលូ នៅតាមមួយចំនួនផ្លូវផងដែរ។ ប៉ុន្តែបញ្ហាខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់នោះទេ។