កាន់តែវីវហើយ! ប៉ូលិសហៅ អាជីវករដែលវ៉ៃចោរស្រីនៅក្នុងផ្សារព្រៃទា មកសួរ

ភ្នំពេញ៖ ក្រោយពីមានការផ្ទុះពេញបណ្ដាញសង្គម ហ្វេសប៊ុស កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលពាក់ព័ន្ធករណី ចាប់នារីវ័យក្មេងម្នាក់ ដោយចោទប្រកាន់ថា ជាចោរស្រីលួចទូរសព្ទ នៅក្នុងផ្សារព្រៃទា នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងពេលដែលបងប្អូនអាជីវកបានធ្វើ ទារុណកម្ម វាយ ទាត់​ ធាក់ និងចាប់កោរសក់នោះទៅលើក្មេងស្រីនោះ ត្រូវឡាយវីដេអូតាមបណ្ដាញសង្គម ហ្វេសប៊ុស ធ្វើឲ្យមហាជនកំពុងរិះគន់ទៅលើសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានយ៉ាងខ្លាំង ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានបញ្ជាពីលោកអធិការ យឹម សារ៉ាន់ ផ្ទាល់ដោយរូបលោកមើលឃើញរូបភាពអុត្តិធម៌ពីសំណាក់បងប្អូនដែលបង្កទៅលើក្មេងនោះ ទើបលោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ចុះទៅកោះហៅក្រុមដែលបានប្រព្រឹត្ដិ ហឹង្សា(អាជីករ)ទាំងនោះមកបំភ្លឺរផ្ទាល់នៅប៉ុស្តិ៍រដ្ឋបាលតែម្តង រង់ចាំចំណាត់ការពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕
​​វីដេ​អូ៖