ប្រព័ន្ធកុំព្យូទ័រក្រសួងអប់រំមានបញ្ហាបច្ចេកទេសពិតមែន

ក្រោយកោសល្យវិច្ច័យលទ្ធផលប្រឡងបាក់ឌុប ប្រែប្រួលដោយអ្នកជាប់និទ្ទេស A កើនដល់៤០៨នាក់, អ្នកប្រឡងជាប់កើនដល់ ៧៦,០៣៤នាក់

ភ្នំពេញ៖ បន្ទាប់ពីធ្វើកោសល្យវិច្ច័យ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញហើយ ដោយចំនួនអ្នកជាប់កើនឡើងច្រើនជាងមុន។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលមានអ្នកប្រឡងជាប់បានកើនរហូតដល់ ៧៦,០៣៤នាក់តែម្តង។

តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការបូកសរុបស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាសារ គណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារតែកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនចំនួន៧៤០បន្ទប់»។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងអ​ប់រំ យុវជន និងកីឡា៖