លោកអធិការ យឹម សារ៉ាន់ កំពុងស្រាវជ្រាវករណីអាជីវករផ្សារព្រែកទា ចាប់នារីជាជនសង្ស័យម្នាក់កោសក់រួច Live video

ភ្នំពេញ៖ យោងតាម​ប្រភព​ច្បាស់ការពីលោកអធិការខណ្ឌពោធិ៍សែនជ័យបានប្រាប់តាមរយៈ​ទូរស័ព្ទឲ្យបានដឹងថា លោកកំពុងបើការស្រាវជ្រាវ​​​​​​​​ពាក់ព័ន្ទករណី ប្រជាពលរដ្ឋនិងអាជីវករដែលនៅក្នុងផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋនៅទីនោះអះអាងថា មាននារីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកទូរស័ព្ទ ហើយពួកគាត់ ក៏បានចាប់នាងបាន ហើយក៏ធ្វើការ កោរសក់នៅកន្លែងកើតហេតុធ្វើឲ្យ និងមានអ្នកថតឡាយហ្វេសប៊ុក ធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់យ៉ាងខ្លាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នាវេលា ម៉ោង១២ ថ្ងៃត្រង់នេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ត្រូវបានមហាជនមួយចំនួនរិះគន់ ទៅលើបុរសម្នាក់ដែលព្យាយាមចាប់កោរសក់នារីម្នាក់ដែលគេអះអាង ដែលមើលទៅពិតជាមានអារម្មណ៍ថាដូចជាហួសហេតុបន្តិចហើយ ។
មានមតិមួយចំនួនបានលើកឡើងថា ទោះបីគាត់ជាបានធ្វើសកម្មភាពលួច យ៉ាងណាក៏ដោយ គួរតែឃាត់ខ្លួនទុកអោយសមត្ថកិច្ចយកទៅចាត់ការទៅតាមនីតិវិធី មិនគួរនាំគ្នាប្រើអំពើបែបនេះ ទៅលើនាង ជាពិសេសចាប់នាងកោរសក់បែបនេះទេ វាពិតជាសកម្មភាពមួយដ៏គួរអោយអាក្រក់មើលបំផុត ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណលឌពោធិ៍សែនជ័យ បានលើកហេតុផលតាមផ្លូវច្បាប់ថា ក្នុងនាមប្រជាពលរដ្ឋ អាចចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចដែលនៅជិតបំផុតបាន តែមិនអាចប្រើហិង្សាវាយដំទៅបុគ្គលណាបានទេ ព្រោះជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់បុគ្គល ។ ដោយឡែកនារីនេះគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ ព្រោះតុលាការមិនទាន់បានផ្ដន្ទាទោសគាត់ថាជាជនមានទោសនៅឡើយទេ ។ យើងសំណូមពរសូមឲ្យប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀត។ ការប្រើប្រាស់តុលាការប្រជាជន គឺជាការរំលោភសិទ្ធិមនុស្សហើយ។ បើជននោះជាចោរត្រូវប្រគល់ឲ្យសមត្ថកិច្ច ហើយការដោះលែងចោរ ក៍ត្រូវមានទោសដែរ ។តែប្រជាពលរដ្ឋយើងមិនសូវមានការចេះដឹង យើងសូមអំពាវនាវ សូមកុំឲ្យមានការប្រើប្រាស់ហិង្សា ការប្រើប្រាស់សិទ្ធិហួសហេតុពេក ដូចករណីនេះ ត្រូវប្រគល់មកសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
​​វីដេ​អូ៖