រំលោភកូនក្រមុំគេបានសម្រេច រត់គេចខ្លួន៣ឆ្នាំ វិលចូលស្រុកវិញប៉ូលិសចាប់វាយខ្នោះ

ខេត្តត្បូងឃ្មុំ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានស្រុកអូររាំងឪ អនុវត្តតាមដីការបស់តុលាការ ចាប់ខ្លួនបុរសល្មោភកាមម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតដល់បានសម្រេច រួចបានរត់គេចខ្លួនអស់រយៈពេល៣ឆ្នាំ ទីបំផុត ភ្លេចខ្លួនវិលចូលស្រុកកំណើតវិញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ។

ជនសង្ស័យឈ្មោះច្រឹក វ៉ាន់នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ ជាប់ចោទពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូររាំងឪ។

ជនសង្ស័យឈ្មោះ ច្រឹក វ៉ាន់នី នេះ ក៍ត្រូវបានតុលាការខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរយៈពេល១៨ខែ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តិនៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ ម្ដងរួចមកហើយដែរ ។ ជនជាប់ ចោទ ត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕