ផ្សាយហើយផ្សាយទៀត អាជ្ញាខណ្ឌដង្កោមិនខ្វល់ពីរផ្លូវ២១៧ មានជាភក់ជ្រាំ និងកំពុងរងការខូចខាត

ភ្នំពេញ ៖ ផ្លូវលេខ២១៧ដែលជាផ្លូវមួយខ្សែដែលមានសារៈសំខាន់ខាងវិស័យទេសចរណ៍ដែលមានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃដើម្បីទៅទស្សនានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីកន្លែងប្រវត្តិរសាស្ត្រមួយរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌដង្កោ។

តែបើយើងក្រឡេកមើលពីស្ថានភាពដងផ្លូវនិងចិញ្ចើមសងខាងផ្លូវវិញ ហាក់ដូចជាខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់ ខណ្ឌ ដោយទុកអោយផ្លូវមួយនេះខ្លាយជាភក់ជ្រាំនិងដីហុយធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងបាត់បង់សោភ័ណ្ឌភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានលើកឡើងថា កក្តាដែលធ្វើអោយដងផ្លូវមួួយនេះខ្លាយជាភក់ជ្រាំនិងហុយទ្រលោមនោះ គឺដោយសារតែមានរថយន្ដដឹកទំនិញសណ្ដោងធំៗ និងរថយន្ដដឹកដី ដឹកថ្ម ជាច្រើនគ្រឿងបើកឆ្លងកាត់ធ្វើអោយកំទេចដីឬថ្មធ្លាក់ប្រឡាក់និងខ្លាយជាកំណកដីជាប់នៅលើផ្លូវ។ ចំណែកនៅលើចិញ្ចើមផ្លូវពេលដែលមានភ្លៀងធ្លាក់មកម្ដងៗក្លាយភក់ជ្រាំទឹកដក់គ្រប់ទីកន្លែង។

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរខណ្ឌដង្កោ ដែលមានលោក នុត ពុធដារ៉ា ជាអភិបាលនៃគណៈអភិបាលខណ្ឌ សូមមេត្តាពិនិត្យមើលផ្លូវមួយនេះផង បើនៅតែបែបនេះទៀតផ្លូវមួយនេះនឹងអាចខូចខាតខ្លាំងជាងនេះទៀត។

គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ២០១៥មកឆ្នាំ២០១៨នេះ ខណ្ឌដង្កោទទួលបានជ័យលាភីទីក្រុងស្អាត តែបច្ចុប្បន្ននេះជ័យលាភីទីក្រុងស្អាតខ្លាយជាមានភក់ជ្រាំតនិងកាកសំណល់ជាច្រើនកន្លែងទៅវិញ៕

គួរំលឹកផងដែរថា ផ្លូវមួយខ្សែរខាងក្រុមព័ត៌មានយើងបានធ្លាបផ្សាយម្ដងរួចហើយដែរ តែខាងអាជ្ញាធរហាក់បីដូចជាមិនយកចិត្តទុកដាក់ផ្លូវនេះឡើយ តែដោយសារមានការសុំណុំពរពីប្រជាពលរដ្ឋស្នើរសុំអោយព័ត៍មានយើងថតផ្សាយម្ដងទៀត យ៉ាងមិញសូមអោយអអជ្ញាធរមេត្តាជួយមើលផ្លូវខាងលើនេះផង ព្រោះប្រជាពលរដ្ឋរអ៊ួខ្លាំងណាស់ ៕