សាហាវម្លេះ! សម្លាប់បុរសម្នាក់ច្រកក្នុងថង់ប្លាស្ទិក យកមកប្លុងចោលតាមចិញ្ចើមផ្លូវ

ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ ក្រោយប្រទះ​ឃើញសព​បុរស​ម្នាក់​ សង្ស័យជាករណី​ឃាតកម្ម​ នៅ​តាម​បណ្តោយផ្លូវជាតិ​លេខ​១ ក្បែរ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល ​សង្កាត់​ច្រក​ម្ទេស​ចម្ងាយ​៥០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

ជន​រង​គ្រោះមាន​សម្បុរ​​សសង្ស័យ​​ជា​ជាតិ​ជនបរទេស ​ហើយ​ត្រូវ​បានក្រុម​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​បាន​ច្រក​សព​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ រួច​ដឹក​សព​តាម​រថយន្ត យកមក​ទម្លាក់​ប្លុង​ចោល​នៅ​កន្លែងកើតហេតុខាងលើ។ ភ្លាមៗផងដែរសមត្ថកិច្ច នៅមិន​ទាន់អាចកំណត់​​អត្តសញ្ញាណបាននោះ​ទេ គ្រាន់តែ​សន្និដ្ឋាន​ថា ជា​សព​ជនបរទេស ដោយពេល​នេះ កំពុង​រង់ចាំ​មន្ត្រី​ជំនាញ​បច្ចេកទេស ​មក​ធ្វើ​កោសល្យវិច្ឆ័យលើសាកសព ៕