មិនទាន់ដឹងមូលហេតុដែលនារី​វ័យក្មេងស្រស់ស្អាតម្នាក់​បាន​ធ្លាក់ពីលើ​អគារសណ្ឋាគារ «The Litz» ស្លាប់​ទេ

ភ្នំពេញ៖ នារី​វ័យក្មេងស្រស់ស្អាតម្នាក់​បាន​ធ្លាក់ពីលើ​អាគារ «The Litz» បណ្ដាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​កន្លែង​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅវេលាម៉ោង​១០៖៣០យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សណ្ឋាគារ ​(​The Litz Hotel Suite) តាម​បណ្ដោយ​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧មករា រាជធានីភ្នំពេញ​។
នារី​វ័យក្មេងស្រស់មិនទាន់បានស្គាល់អត់សញ្ញានៅឡើយទេ ។

ប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុគេបានលឺសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខ​សណ្ឋាគារ​ «​The Litz​» ឃើញនារី​វ័យ​ក្មេង​ម្នាក់​បានដេកស្លាប់ដោយគេឃើញធ្លាក់មកពីលើអាគារ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ​។ ក្រោយកើតហេតុសព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​ត្រួត​ពិនិត្យ​ ដើម្បី​ស្វែង​រក​ការ​ពិត​​នៅ​ពី​ក្រោយ​ថា ​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​ ទើបបាននារីវ័យក្មេងម្នាក់នេះធ្លាក់ពីលើអគារស្លាប់៕