ពលរដ្ឋ គ្មាន ជំនឿ លើ សមត្ថកិច្ច ក្នុងការ បង្ក្រាប បទល្មើស ព្រៃឈើ នៅ ខេត្តស្ទឹងត្រែង

ប្រភពពី មន្ត្រីនគរបាល ក្នុង ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង បាន ឲ្យ ដឹងថា នៅ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង សហការ ជាមួយ មន្ត្រីរដ្ឋបាល ព្រៃឈើ ចាត់វិធានការ បង្ក្រាប ក្បូន អូស ឈើ ប្រមាណ ៦០ ម៉ែត្រគូប នៅក្នុង ទន្លេសេកុង ចំណុច កន្ទុយ កោះ ហាង សាវ៉ាត ។ ប៉ុន្តែ ប្រជាពលរដ្ឋ ក្នុង ខេត្តស្ទឹងត្រែង គ្មាន ជំនឿ លើ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច និង មន្ត្រីរដ្ឋបាល ព្រៃឈើ ក្នុងការ បង្ក្រាប ក្បូន អូស ឈើ ៦០ ម៉ែត្រគូប នោះទេ ព្រោះ អត្តសញ្ញាណ ឈ្មួញ ម្ចាស់ ឈើ មិន ត្រូវបាន សមត្ថកិច្ច លា ត ត្រដាង ជា សាធារណៈ នៅឡើយ ។

ជាងនេះទៅទៀត ប្រភព ខ្លះ សង្ស័យថា ប្រហែល ឈ្មួញ ម្ចាស់ ឈើ មិន បង់លុយ តាម ការកំណត់ របស់ ម ន្ត្រី រដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធ ទើបត្រូវ ប្រឈម នឹង ការបង្ក្រាប យក ស្នាដៃ តែម្តង ។

មន្ត្រី អង្គការក្រៅរដ្ឋាភិបាល និង សកម្មជន ព្រៃឈើ បាន ឲ្យ ដឹងថា មួយរយៈ កន្លងទៅនេះ ឈ្មួញ ខ្មែរ និង ឈ្មួញ យួន ច្រើន នាក់ នៅតែ បន្តសកម្មភាព ដឹកជញ្ជូន ឈើ ចេញពី ខេត្តស្ទឹងត្រែង ទាំង តាម ផ្លូវទឹក និង តាម ផ្លូវគោក ចូលទៅ ខេត្តរតនគិរី ហើយ ដឹកចេញទៅ ស្រុក យួន តាម ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ យ៉ាង រលូន ។ យូរៗ ម្តង ទើប ឃើញ មន្ត្រីរដ្ឋបាល ព្រៃឈើ និង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច បង្ក្រាប បទល្មើស មួយ ករណី ដើម្បី យក ស្នាដៃ បង្ហាញ ថ្នាក់លើ ក្នុងខណៈដែល បទល្មើស នៅតែ បន្ត កើតឡើង យ៉ាង រាលដាល ។

ជាក់ស្ដែង ការបង្ក្រាប ក្បូន អូស ឈើ ប្រមាណ ៦០ ម៉ែត្រគូប នៅ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ នេះ គឺ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច និង មន្ត្រីរដ្ឋបាល ព្រៃឈើ មិនបាន បង្ហាញ អត្តសញ្ញាណ ឈ្មួញ ម្ចាស់ ឈើ នៅឡើយ ទេ ។

ប្រភពពី ប្រជា សហគមន៍ ការពារ ព្រៃឈើ ក្នុងស្រុក សៀម ប៉ាង ស្រុក សេសា ន និង ស្រុក ថា ឡា បរិ វ៉ា ត់ បាន ឲ្យ ដឹងថា បច្ចុប្បន្ន បទល្មើស កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី មូលដ្ឋាន ពួកគាត់ នៅតែ កើតឡើង យ៉ាង ពេញបន្ទុក ដដែល ។

ប្រភពពី មន្ត្រី នៅក្នុង មន្ទីរ កសិកម្ម ខេត្តស្ទឹងត្រែង មួយចំនួន បាន ឲ្យ ដឹងថា លោក មាស សុ ផុន នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តស្ទឹងត្រែង គឺជា អ្នក ឃុបឃិត ឲ្យ មន្ត្រីក្រោមឱវាទ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ពាក់ព័ន្ធ ទៅនឹង ការឃុបឃិត ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន យ៉ាង គគ្រឹកគគ្រេង ។ ប្រសិនបើ ឈ្មួញ ណា ចង់ គេចវេះ មិន បង់លុយ ឲ្យ មន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធ តាម ការកំណត់ ទេនោះ គឺ ត្រូវ ប្រឈម នឹង ការបង្ក្រាប ចៀស មិន ផុត ឡើយ ដូចជា ករណី បង្ក្រាប ក្បូន អូស ឈើ ៦០ ម៉ែត្រគូប ក្នុង ទន្លេសេកុង នៅ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ នេះ តែម្តង ។

ចំណែក ឈ្មួញ ខ្មែរ និង ឈ្មួញ យួន ដែល បង់លុយ ជាប្រចាំ ឲ្យ មន្ត្រីរដ្ឋបាល ព្រៃឈើ ក៏ដូចជា នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច និង សមត្ថកិច្ច ពាក់ព័ន្ធ ដទៃទៀត ជាប្រចាំ គឺ ពួកគេ អាច ដឹកជញ្ជូន ឈើ ទៅដល់ គោលដៅ ដោយ គ្មាន ឧបសគ្គ អ្វី ទាំងអស់ ៕

ប្រភពពីវេបសាយ មនសិការខ្មែរ http://www.moneaksekar.com/80939.html/