អគ្គីភ័យឆាបឆេះក្លឹមកម្សាន្ដមួយកន្លែងក្នុងខណ្ឌដូនពេញ សាកសមត្ថភាពលោកអធិការឡើងថ្មី

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញមកអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រឹក នៅចំណុចក្លឹបសំសាន្តយីហោ 2ND ទីតាំងនៅ តាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបឋមនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះអគ្គីភ័យនេះបានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិប ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លឹបនេះផងដែរ៕