ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការផ្លាស់ប្តូរថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៅថ្ងៃស្អែក

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ កញ្ញា ២០១៨ ស្អែកនេះ លោកផ្កាយ៤ ជួន សុវណ្ណ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវផ្លាស់​ប្តូរជាផ្លូវការហើយ ដោយពិធីនេះនឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ ដោយដាក់ជំនួសលោកផ្កាយ៣ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ មកវិញ ។

បើ​តាមប្រភពព័ត៌មានដែលគួរអោយជឿជាក់បា​ន បានទម្លាយអោយដឹងថា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ដែលជាអតីតស្នងការនគរបាលខេត្តបាត់ដំបង នឹងត្រូវប្រកាសតែងតាំងជាផ្លូវការ មកជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀលថ្ងៃទី​១១ កញ្ញា ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ដែលមាន ​ឋានៈស្មើរដ្ឋមន្ត្រី ។ ពិធីនេះ នឹងធ្វើឡើងនៅម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នេះនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕