ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Reachner ទទួលមរណភាពហើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលមរណភាពរបស់វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ) ក្នុងជន្នាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។