ពេលបានអានសារ សង្សារដង្ហើយហៅទាំងទឹកភ្នែកឲ្យនាងត្រឡប់វិញ

ភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ បានឆក់យកជីវិតនារីម្នាក់ ដែលជានិស្សិត ឆ្នាំទី១ វ័យ១៩ឆ្នាំ មានឈ្មោះថា លី សៀវហ្វុ កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទល់មុខនឹងក្រុមហ៊ុនហុងដា និងមុខក្រសួងធនធានទឹក និងឧតុនិយម ក្នុងក្រុម១៩ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងករណីដ៏រន្ធត់មួយនេះ បានធ្វើឲ្យបុរសជាសង្សារ មានការសោកស្តាយយ៉ាងខ្លាំង នៅពេលដឹងហេតុការណ៍ដ៏អាក្រក់មួយនេះ។ បុរសជាសង្សារបស់យុវតីរងគ្រោះខាងលើបានរៀបរាប់ទាំងក្តីឈឺចាប់ថា៖
“មកបន្តសន្យារបស់អូនវិញមក??បងអត់សុខចិត្តទេ?ហើយបងក៏មិនជឿដែរ??លេងសើចចឹងៗវាអត់ល្អទេ?បងទទួលយកអត់បានទេរ??រយៈពេលមិនទាន់បាន10នាទីស្រួលផងដែលអូនសន្យាថាមិនទុកបងអោយនូវម្នាក់ឯង??តែហេតុអីអូននិយាយហើយធ្វើមិនបាន….?អូនមែនមនុស្សចិត្តដាច់ចឹងទេ??វិលវិញមក??? ???បងទទួលយកមិនបានទេ???”។

អ្វីដែលមិនអស់ចិត្តនោះ បុរសដែលត្រូវជាសង្សារូបនោះ ក៏បានលើកឡើងបន្តទៀតថា៖
“ហត់ហើយមែនទេរអូន…????ងងុយដេកហើយមែនទេរ…????ហើយតើអូនដេកស្រួលទេរ..????ដាច់ចិត្តទុកបងចោលហើយមែនទេរ….????
…………………?????តែដឹងទេថានាក់ណាខ្លៈកំពុងតែឈឺចាប់ កំពុងតែសោកស្តាយ??ក្រោកឡើងបងពិបាកទទួលយកណាស់??មិចក៏ដេកក្នុងធ្លុកឈាមបែបនេៈអត់ល្អទេរអូន????លឿនពេកហើយ??ក្រោកឡើងមកបន្តការprivartយើងទៀត??តិចទៀតដល់ពេលយើងshow off ???កុំបញ្ចប់វាត្រឹមនិង??កុំទាន់ហត់ កុំទាន់ដេក កុំទាន់ចាញ់ មកបន្តពាក្រសន្យារបស់យើង??ក្រែងអូនប្រាប់អោយបងនូវចាំហេស ឡូវបងនូវឈរចាំអូនត្រង់នេៈ មកលឿនមក???The end (8.9.2018)??Bumbble Gum”។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍មួយនេះគឺបណ្តាលមកពី នារីរងគ្រោះជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ស្លាកលេខភ្នំពេញ 1FA-1335 ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណងទៅធ្វើការក្រៅម៉ោងលក់ថ្នាំពេទ្យ Healol និងរៀនពេលល្ងាចនៅសាកលវិទ្យាល័យ PPIU លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ឬសូរសំឡេងប្រ៉ាវ ទើបប្រញាប់នាំគ្នាមកមើលស្រាប់តែឃើញជនរងគ្រោះ បែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្តង ដោយមានស្នាមកង់កិនពីលើក្បាលសពជនរងគ្រោះ សង្ស័យថានាងជិះម៉ូតូទាក់ដៃចង្កូតគ្នាហើយដួលត្រូវរថយន្តឬក៏រ៉ឺម៉កដែលមកពីក្រោយ កិនចំក្បាលស្លាប់បែបនេះ ហើយក្រោយកើតហេតុមិនឃើញមានភាគីបង្កគ្រោះថ្នាក់នោះទេ គឺបានបើកគេចបាត់ស្រមោល ឃើញតែសពជនរងគ្រោះនិងម៉ូតូតែប៉ុណ្ណោះ ៕