ស្អែកនេះលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះចេញហើយ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) សម័យប្រឡង ថ្ងៃទី២០ សីហា ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ខេត្តផ្សេងៗទៀត។

ដំបូងឡើយ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល ការប្រឡងសញ្ញាបត្របាក់ឌុបនេះ នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែពេលនេះត្រូវបានប្រកាសមុនពេលកំណត់មួយថ្ងៃ។ លទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា Facebook.com/moeys.gov.kh ៕