លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យហាមអ្នកកាសែតថតរូបចុះបង្ក្រាបទូហ្គេមបាញ់ត្រី ខ្លាចបែកធ្លាយរឿង

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់យកទូហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ បានហើយ ស្រាប់តែមិនអនុញាតិឲ្យអ្នកសារពត៌មានថតរូបភាពឡើយ មិនដឹងថាបមានអាថកំបាំងអ្វី គ្រាដែលចុះបង្ក្រាបហើយ ចង់លាក់បាំងពត៌មានទៀតនោះ? ។
ប្រតិបត្តិការដ៏អាថកំបាំងខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដកហូតបានទូហ្គេមបាញ់ត្រី ចំនួន១គ្រឿង ។

ជុំវិញករណីបង្ក្រាបខាងលើ អាជ្ញាធរ មិនបានបំភ្លឺ ឡើយ បន្ទាប់ពី ដឹងថា មានអ្នកសាពត៌មានទៅដល់ទីនោះដែរ ដាក់បម្រាមហាមថតរូប កិច្ចប្រតិបត្តិការ បង្ក្រាប ធ្វើឲ្យមហាជនងឿងឆ្ងល់ អាជ្ញាធរបង្ក្រាបចាប់មែនទែន ឬមួយយ៉ាងណាក៍មិនដឹង រឺមួយទូហ្គេមនោះចាស់ពេកមិនចង់ឲ្យថតរឺ ត្រូវបានគេមកដឹកយកទៅដូរ ឬមួយយកទៅជួសជុលក៏មិនដឹង កាលបើថតរូបមិនបានផង កុំថាឡើយ សាកសួរជុំវិញរឿងបង្ក្រាប ៕