អគ្គិភ័យលេបត្របាក់ផ្សារព្រៃល្វាអស់១២០តូប ស្រុកព្រៃកប្បាស ខេត្តតាកែវ

ខេត្ដតាកែវ៖ កាលពីវេលាម៉ោង១ និង២០នាទី រំលងអត្រាធ្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ អគ្គិភ័យបានលេបត្របាក់តូបលក់ឥវាន់របស់អាជីវករនៅផ្សារព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ អស់ចំនួន១២០តូប ដែលសរុបទឹកប្រាក់ជិត៣សែនដុល្លា ។

លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា លោកកំពុងស្រាវជ្រាវរកមូលហេតុបណ្ដាលឲ្យឆេះផ្សារខាងលើនេះ។ លោកបានបន្ដទៀតថា អជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងទឹកចំនួន១៥រថយន្ដ ។ លោកអភិបាលស្រុក បានបញ្ជាក់ថា អាជ្ញាធរកំពុងដើម្បីសម្របសម្រួលឲ្យពលរដ្ឋបានលក់ដូរឡើងវិញ បន្ទាប់ពិ១០ភាគរយនៃតូបក្នុងផ្សារនេះ ត្រូវបានបំផ្លាញដោយអណ្តាតភ្លើងកាលពិយប់មិញ ៕