លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ ​ចុះ​សួរសុខទុក្ខនិង​នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

រាជធានីភ្នំពេញ៖ លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ នេះ​ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជិះ​ទូក​សួរសុខទុក្ខនិង​នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ចំនួន​១០៧គ្រួសារស្មើនឹង៨៥ខ្នងផ្ទះ​ ។

ពលរដ្ឋ​រងគ្រោះ​ដោយសារទឹក​ជំនន់​ គឺ​ រស់នៅ​​ភូមិជ្រោយអំពិល ភូមិជ្រោយអំពិល​១​ ភូមិយកបាត្រ​ ភូមិ​យកបាត្រ១​ សង្កាត់ក្បាលកោះ​ ។មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​ បញ្ជាក់​ថា​ ដោយមួយខ្នងផ្ទះទទួលបានមានអង្ករ​២៥គីឡូក្រាម​ ទឹកត្រី​១យួរ​ និងទឹកស៊ីអ៊ីវ​១យួរ ៕